Hotline:
0981 999 627
093 505 9888
ផលិតផលអគ្គិសនី » ប្រភេទម៉ាស៊ីនភ្លើងប្រើម៉ាស៊ូត

កម្លាំងម៉ាស៊ីន៖ 10kw – 250kw

ម៉ាស៊ីនភ្លើងម៉ាស៊ូតម៉ាក Shangchai មានគុណភាពខ្ពស់ សន្សំសំចៃ និងប្រកបដោយទំនុកចិត្ត ខ្ពស់ ព្រមទាំងមានប្រព័ន្ធចរន្តទឹកជិត បង្គុំម៉ាស៊ីនធម្មតា ងាយស្រួលប្រើប្រាស់ដែលនាំអោយមាន បរិមាណលក់ផលិតផលនេះក្នុងទីផ្សារមានដល់ជិត ១លានគ្រឿង ហើយក្រុមហ៊ុនបានរៀបចំបណ្តាញ សេវាក្រោយពេលលក់អោយបានល្អដើម្បីដោះស្រាយរាល់បញ្ហាកង្វល់របស់អតិថិជន។

ម៉ាស៊ីនស៊េរី G128 គឺជាស៊េរីថ្មីដែលបានដំឡើងពីចំណាត់ថ្នាក់ស៊េរី 135D ជាម៉ាស៊ីនម៉ាស៊ូតខ្នាតថ្មី សន្សំសំចៃប្រេង ហើយមានសំឡេងតិច។ ស៊េរី G128 នេះ ភាគច្រើនជាម៉ាស៊ីនម៉ាស៊ូត ដែលមានកម្លាំងបញ្ចូលថាមពល ខ្លាំង ត្រជាក់ និងមានបច្ចេកទេសទំនើបបំផុត មានកម្លាំងខ្លាំង រចនាសម័ន្ពម៉ាស៊ីនណែនល្អ បនែ្ថមការទុកចិត្តមួយកម្រិតទៀត និងត្រូវបានកែអោយល្អប្រកបដោយប្រសិទ្ធភាពពាក់ព័ន្ធនឹងការ ការបញ្ចេញឧស្ម័ន និងសំឡេង។

លក្ខណៈសម្បតិ្ត៖
ការប្រើប្រាស់ងាយស្រួល គ្រឿងបន្លាស់ងាយស្រួលរកទិញ ការថែរក្សា ម៉ាស៊ីនក៏ងាយស្រួលដែរ ជាពិសេសសក្តិសមនឹងប្រើប្រាស់ជាមួយបន្ទប់ម៉ាស៊ីនភ្លើងលើនាវា។

នៅខាងមុខម៉ាស៊ីនភ្លើងប្រើកង់ស្បែក៦ អាចរៀបចំឧបករណ៍សម្ភារៈម៉ាស៊ីនកាន់តែច្រើន មាន បំពង់ស៊ីម៉ាំងទឹកត្រជាក់បញ្ចុះកំដៅបន្ទប់ម៉ាស៊ីន និងបង្កើនសុវត្ថិភាព។ ម៉ាស៊ីនម៉ាស៊ូតកម្លាំងចាប់ពី 176 សេះឡើងទៅមានឧបករណ៍បញ្ជាពីចំងាយ បន្ទប់បើកបរអាចដាក់នាឡិកាទឹក កំដៅប្រេង នាឡិកា ល្បឿនម៉ាស៊ីន និងការប្រកាសអាសន្នពេលមានបញ្ហា ធ្វើអោយការប្រើប្រាស់កាន់តែមានសុវតិ្តភាព។
使用说明

Customers