Hotline:
0981 999 627
093 505 9888
ផលិតផលអគ្គិសនី » ប្រភេទម៉ាស៊ីនភ្លើងប្រើម៉ាស៊ូត

កំលាំងម៉ាស៊ីន 20kw-120kw

ក្រុមហ៊ុន Perkins Lovol Engines (Tianjin) Co., Ltd. (PERKINS/LOVOL) គឺជាសហគ្រាសផលិតម៉ាស៊ីនភ្លើងដ៏ទំនើបមួយ ដែលត្រូវបានបង្កើតឡើងដោយមានមូលដ្ឋានជាក្រុមហ៊ុនរួមទុនចិន-អង់គេ្លស Perkins Engines (Tianjin) Co., Ltd. ដើម្បីបងើ្កនសមត្ថភាពផលិតកម្ម និងបងើ្កនចំណាត់ថ្នាក់បច្ចេកវិទ្យាផលិតផលរបស់ខ្លួន។ ផ្នែកផលិតផល និងទីផ្សារម៉ាស៊ីនភ្លើង Lovol Engines របស់ក្រុមហ៊ុន Perkins Engines (Tianjin) Co., Ltd. ប្រកាន់ភ្ជាប់នូវបច្ចេកទេសដែលនំាមុខលើពិភពលោក និងបទពិសោធន៏ផលិត ជាង ៧០ឆ្នំារបស់ក្រុមហ៊ុន Perkins ចក្រភពអង់គ្លេស។ ដោយផ្តោតសំខាន់ទៅលើតម្រូវការទីផ្សារពិភពលោក ក្រុមហ៊ុនបានរចនា និងអភិវឌ្ឍជំនាញនំាមុខគេរបស់ខ្លួនតាមបច្ចេកវិទ្យាអ៊ឺរ៉ុបនូវម៉ាស៊ីនភ្លើង ម៉ាក LOVOL អោយមានថាមពលខ្លាំង ការពារបរិស្ថាន សន្សំសំចៃប្រេង និងមានលក្ខណៈល្អឥតខ្ចោះ។ ខ្សែផលិតផលម៉ាស៊ីនភ្លើងសំខាន់ៗរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ននេះរួមមាន កម្លាំងចាប់ពី 42-170kw ល្បឿនម៉ាស៊ីនចាប់ពី 1500-2800rpm។ ស៊េរីម៉ាស៊ីនភ្លើងនេះ បានបង្កើតឡើង រួមគ្នាដោយក្រុមហ៊ុន Tianjin Engine Co., Ltd និងក្រុមហ៊ុនអង់គ្លេសដែល មានលក្ខណៈពិសេសដូចជា៖ មានបួនលេខ មានកង្ហារខ្យល់ធ្វើអោយ ត្រជាក់ប្រើប្រេងម៉ាស៊ូត មានតម្រងច្រោះប្រេងម៉ាស៊ីន និងប្រព័ន្ធសម្អាតដោយប្រើខ្យល់ស្ងួត។ ស៊េរីម៉ាស៊ីនភើ្លងនេះ មើលទៅស្អាត មានគុណភាពខ្ពស់ សមត្ថភាពអាចទុកចិត្តបាន មានរាងតូច ទំងន់ស្រាល និងជាពិសេសមានតម្លៃសមរម្យ។

ស្តង់ដារនៃបង្គុំម៉ាស៊ីនភ្លើងផលិតឡើងដោយក្រុមហ៊ុនរបស់យើងផ្ទាល់ ដោយជ្រើសរើសយក ម៉ាស៊ីនភ្លើងចរន្ត ៣ហ្វាម៉ាក TFW និង MYG ។ ចំពោះលក្ខណៈពិសេស និងលក្ខណៈបច្ចេកទេសនៃផលិតផលទាំងនេះ សូមចូលមើលគេហទំព័ររបស់ក្រុមហ៊ុនយើងខ្ញុំត្រង់ផ្នែកម៉ាស៊ីនភ្លើង។ យោងតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំក៏អាចមានម៉ាកម៉ាស៊ីនភ្លើងផ្សេងពីនេះផងដែរ។

ប្រព័ន្ធឈុតម៉ាស៊ីនភ្លើងមានគឺ ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនភ្លើង សាក់ស៊ី ប្រព័ន្ធតភ្ជាប់ពីម៉ាស៊ីនទៅ ឌីណាម៉ូ និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត។ឈុតឧបករណ៍ដែលបង្កើតឡើងដោយបង្គុំម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនភ្លើង សាក់ស៊ី ក្បាលត និង ប្រព័ន្ធគ្រប់គ្រងដែលរួមមាននាឡិកាតង់ស្យុង នាឡិកាវាស់ប្រេកង់ នាឡិកាវាស់ចរន្តអគ្គិសនី តារាង DC នាឡិកាវាស់សីតុណ្ហភាពទឹក សីតុណ្ហភាពប្រេង និងសម្ពាធប្រេង នាឡិកាបង្ហាញកម្រិតប្រេង ប្រព័ន្ធការពារ និងប្រព័ន្ធផ្តាច់ចរន្តអគ្គិសនីជាដើម។ ទម្រង់បញ្ឆេះម៉ាស៊ីនភ្លើងអាចតម្រូវអោយមានការ ជ្រើសរើសទម្រង់បញ្ឆេះដោយដៃ អេឡិចត្រូនិច ឬតាមប្រព័ន្ធបញ្ឆេះដោយស្វ័យប្រវត្តិ។
យោងតាមតម្រូវការរបស់អតិថិជន ប្រព័ន្ធម៉ាស៊ីនភ្លើងអាចត្រូវបានដំឡើងនៅផ្នែកខាងក្រោមនៃ ធុងប្រេង ហើយប្រព័ន្ធការពារទាំងបួនអាចត្រូវបានបំពាក់ដើម្បីអោយប្រព័ន្ធម៉ាស៊ីនមានសំឡេងតិច ដំណើរការដោយស្វ័យប្រវត្តិ និងច្រើនប្រភេទ។
លេខតួម៉ាស៊ីន អានុភាពម៉ាស៊ីនប្រើជាបណ្តោះអាសន្ន (KW/KVA) អានុភាពម៉ាស៊ីនប្រើជាអចិន្ត្រៃយ (KW/KVA) លេខរាងម៉ាស៊ីនភ្លើងម៉ាសូត លេខម៉ាស៊ីនភ្លើង តម្រង់លក្ខណះបច្ចេកទេស
GF-P20 420/25 22/28 1003G TFW(MYG)-20 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី perkins GF-P20
GF-P24 24/30 22/28 TFW (MYG)-24 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី perkins GF-P24
GF-P30 30/38 27/34 1004G TFW (MYG)-30 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី perkins GF-P30
GF-P40 40/50 36/45 TFW (MYG)-40 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី perkins GF-P40
GF-P50 50/63 45/57 1004TG TFW (MYG)-50 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី perkins GF-P50
GF-P80 80/100 72/90 1006TG1A TFW (MYG)-80 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី perkins GF-P80
GF-P90 90/113 80/100 1006TG2A TFW (MYG)-90 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី perkins GF-P90
GF-P120 120/150 108/135 1006TAG TFW (MYG)-120 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី perkins GF-P120
使用说明

Customers