Hotline:
0981 999 627
093 505 9888
ផលិតផលអគ្គិសនី » ប្រភេទម៉ាស៊ីនភ្លើងប្រើម៉ាស៊ូត

កម្លាំងម៉ាស៊ីន៖ 20kw – 120kw

ឈុតម៉ាស៊ីនភ្លើងនៃម៉ាកម៉ាស៊ីនភ្លើងនេះ ត្រូវបានផលិតឡើងរួមគ្នាដោយក្រុមហ៊ុនរួមទុន ហួយ ហ្វាង, ហួយ ឆាយ តាមស្តង់ដារផលិតរបស់ក្រុមហ៊ុន Benz Diesel Engine Co., Ltd. ដោយមានបួនលេខ មានប្រព័ន្ធទឹកត្រជាក់ធ្វើឲ្យម៉ាស៊ីនមិនក្តៅខ្លំាងសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម។ ប្រព័ន្ធគ្រប់គ្រងដំណើរ ការតង់ស្យុងក្នុងកម្រិត 24VDC ប្រើប្រេងម៉ាស៊ូត មានតម្រងច្រោះប្រេង តម្រង់ច្រោះដោយប្រើខ្យល់ស្ងួត។ ម៉ាស៊ីនភ្លើងម៉ាស៊ូតនេះ ត្រូវបានរចនាសម្ព័ន្ធម៉ាស៊ីនណែនល្អប្រកបដោយភាពសន្សំសំចៃ និងទំនុកចិត្តខ្ពស់ ហើយគ្រឿងបន្លាស់ងាយស្រួលក្នុងការរកទិញ និង ផ្លាស់ប្តូរ។

ស្តង់ដារនៃបង្គុំម៉ាស៊ីនភ្លើងផលិតឡើងដោយក្រុមហ៊ុនរបស់យើងផ្ទាល់ ដោយជ្រើសរើសយក ម៉ាស៊ីនភ្លើងចរន្ត ៣ហ្វាម៉ាក TFW និង MYG ។ ចំពោះលក្ខណៈពិសេស និងលក្ខណៈបច្ចេកទេសនៃផលិតផលទាំងនេះ សូមចូលមើលគេហទំព័ររបស់ក្រុមហ៊ុនយើងខ្ញុំត្រង់ផ្នែកម៉ាស៊ីនភ្លើង។ យោងតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំថែមទាំងមានម៉ាស៊ីនភ្លើងស៊េរី TFX ឬម៉ាស៊ីនភ្លើងចរន្ត ៣ហ្វាស៊េរី STC ព្រមទាំងម៉ាកម៉ាស៊ីនភ្លើងផ្សេងពីនេះជាច្រើនទៀតផងដែរ។

ប្រព័ន្ធឈុតម៉ាស៊ីនភ្លើងមានគឺ ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនភ្លើង សាក់ស៊ី ប្រព័ន្ធតភ្ជាប់ពីម៉ាស៊ីនទៅ ឌីណាម៉ូ និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត។ឈុតឧបករណ៍ដែលបង្កើតឡើងដោយបង្គុំម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនភ្លើង សាក់ស៊ី ក្បាលត និង ប្រព័ន្ធគ្រប់គ្រងដែលរួមមាននាឡិកាតង់ស្យុង នាឡិកាវាស់ប្រេកង់ នាឡិកាវាស់ចរន្តអគ្គិសនី តារាង DC នាឡិកាវាស់សីតុណ្ហភាពទឹក សីតុណ្ហភាពប្រេង និងសម្ពាធប្រេង នាឡិកាបង្ហាញកម្រិតប្រេង ប្រព័ន្ធការពារ និងប្រព័ន្ធផ្តាច់ចរន្តអគ្គិសនីជាដើម។ ទម្រង់បញ្ឆេះម៉ាស៊ីនភ្លើងអាចតម្រូវអោយមានការ ជ្រើសរើសទម្រង់បញ្ឆេះដោយដៃ អេឡិចត្រូនិច ឬតាមប្រព័ន្ធបញ្ឆេះដោយស្វ័យប្រវត្តិ។

យោងតាមតម្រូវការរបស់អតិថិជន ប្រព័ន្ធម៉ាស៊ីនភ្លើងអាចត្រូវបានដំឡើងនៅផ្នែកខាងក្រោមនៃ ធុងប្រេង ហើយប្រព័ន្ធការពារទាំងបួនអាចត្រូវបានបំពាក់ដើម្បីអោយប្រព័ន្ធម៉ាស៊ីនមានសំឡេងតិច ដំណើរការដោយស្វ័យប្រវត្តិ និងច្រើនប្រភេទ។
លេខតួម៉ាស៊ីន អានុភាពប្រើជាបណ្តោះអាសន្ន (KW/KVA) អានុភាពប្រើជា អចិន្រៃ្តយ៍ (KW/KVA) លេខម៉ាស៊ីនភ្លើង ម៉ាស៊ូត លេខម៉ាស៊ីន ភ្លើង តម្រង់លក្ខណះបច្ចេកទេស
GF-D30 27/34 24/30 D226B-3D TFW (MYG)-30 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D30
GF-D40 44/55 40/50 TD226B-3D TFW (MYG)-40 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D40
GF-D50 55/69 50/63 TD226B-4D TFW (MYG)-50 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D50
GF-D75 83/104 75/94 TTD226B-6D TFW (MYG)-75 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D75
GF-D100 110/138 100/125 TBD226B-6D TFW (MYG)-100 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D100
GF-D120 132/165 120/150 TBD226B-6D5 TFW (MYG)-120 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D120
使用说明

Customers