សាវតា

ក្រុមហ៊ុនលក់ម៉ាស៊ីនភ្លើងមីងយៀនកម្ពុជាចំកាត់ នៃក្រុមហ៊ុនលក់ម៉ាស៊ីនភ្លើងមីងយៀនវៀតណាម ចំកាត់ ប្តេជ្ញាអភិវឌ្ឍគ្រឿងម៉ាស៊ីនភ្លើង ម៉ាស៊ីនភ្លើង ព្រមទាំងផលិតផលមេកានិក និងអគ្គិសនី ផ្សេងៗទៀត ក៏ដូចជាអភិវឌ្ឍផលិតកម្ម ការលក់ សេវាកម្ម និងម៉ាស៊ីនភ្លើងដែលមានថាមពលចាប់ពី 1KW ទៅ 2000KW ដោយរួមបញ្ចូលទំាងការស្រាវជ្រាវឯករាជ្យ និងការបង្កើតឈុតម៉ាស៊ីនភ្លើងដែល អនុគ្រោះដល់បរិស្ថាន (Green power generation unit) សម្រាប់ប្រើប្រាស់លើដី និងក្នុងនាវាគ្រប់ប្រភេទ មានឈុតម៉ាស៊ីនភ្លើងរថយន្ត កន្ទុយសណ្តោង ម៉ាស៊ីនភ្លើងប្រភេទឮសំឡេងតិច និងម៉ាស៊ីនភ្លើងប្រភេទ ឮសំឡេងស្ងាត់ ដែលអាចប្រើប្រាស់នៅក្នុងគម្រោងជាច្រើនដូចជាប្រព័ន្ធសំណង់រដ្ឋាភិបាល ប្រព័ន្ធ ចរាចរណ៍ ប្រព័ន្ធផ្គត់ផ្គង់អគី្គសនី ប្រព័ន្ធទូរគមនាគមន៍ ប្រព័ន្ធមន្ទីរពេទ្យ និងប្រព័ន្ធធនាគារ។ល។ ព្រមទាំងអាចប្រើប្រាស់នៅក្នុងគម្រោងឧស្សាហកម្ម និងពាណិជ្ជកម្មផងដែរដូចជាអគារ ផ្សារទំនើប រោងចក្រ កំពង់ផែ រោងចក្រផ្គត់ផ្គង់អគ្គីសនី គម្រោងរុករករ៉ែ និងគម្រោងផ្សេងៗទៀតដែលត្រូវការថាមពលអគ្គីសនី។ ក្រុមហ៊ុនមានម៉ាកផលិតផល ផ្សេងៗដូចជា៖ Cummins, Perkins, Deutz AG, Daewoo, Shanghai Dongfeng, Shandong Weichai និងម៉ាកផលិតផលល្បីៗជាច្រើនទៀត។

កម្មវត្ថុ

ក្រុមហ៊ុនប្រកាន់ភ្ជាប់នូវគោលការណ៍គុណភាពផលិតផល កិតិ្តស័ព្ទក្នុងទីផ្សារ បចេ្ចកវិទ្យា និង ការអភិវឌ្ឍ ប្រសិទ្ធភាពក្នុងការគ្រប់គ្រង់ ភាពស្មោះត្រង់ហួសពីតម្រូវការរបស់អតិថិជនដើម្បីទទួលបាន លទ្ធផលដ៏ប្រសើរបំផុត។ ក្រុមហ៊ុនមានសុឆន្ទៈក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ បណ្តាសហគ្រាស និងគ្រប់ស្ថាប័នសង្គមទាំងអស់ ដើម្បីភាពរីកចំរើនទំាងអស់គ្នា សហការឈ្នះ-ឈ្នះ និងខិតខំបងើ្កត សហគ្រាសបច្ចេកវិទ្យាទំនើប ដែលមានម៉ាកផលិតផលលំដាប់ថ្នាក់ពិភពលោកប្រកបដោយគុណភាព និងសេវាកម្មល្អលើសគេ។

សេវាកម្ម

“អតិថិជនជាចម្បង កិត្តិយសជាចម្បង” គឺជាទស្សនាទានចម្បងនៃសេវាកម្មរបស់ ក្រុមហ៊ុន មីនយៀន។ ក្រុមហ៊ុនបានបងើ្កតប្រព័ន្ធសេវាកម្មដ៏ល្អឥតខ្ចោះគឺផ្តល់អោយ អតិថិជននូវសេវាកម្ម ជ្រើសរើសឈុតម៉ាស៊ីន គ្រឿងបរិក្ខារ និងការរចនាបន្ទប់ដើម្បីផ្តល់អោយអ្នកប្រើប្រាស់នូវសេវាប្រឹក្សា យោបល់អំពីបច្ចេកទេសដោយឥតគិតថ្លៃ។ ភ្នាក់ងាររបស់ក្រុមហ៊ុន នឹងទៅដល់កន្លែងអតិថិជនផ្ទាល់ ដើម្បីជួយដំឡើង សាកល្បងម៉ាស៊ីនជូនអតិថិជនដោយឥតគិតថ្លៃ បណ្តុះបណ្តាលបច្ចេកទេសដល់អ្នក កាន់ម៉ាស៊ីន គុណភាពម៉ាស៊ីនសម្រាប់ការអនុវត្តការបណ្តុះបណ្តាលអ្នកប្រើប្រាស់ សេវាកម្មរយៈពេលវែង ផ្តល់សេវាផ្លាស់ប្តូរគ្រឿងបន្លាស់ប្រកបដោយគុណភាពពេញមួយឆ្នាំ។

ទំនាក់ទំនង

លោកអ្នកអាចទំនាក់ទំនងមកក្រុមហ៊ុនរបស់យើងខ្ញុំតាមរយៈ Google ស្វែងរក និងវាយពាក្យថាម៉ាស៊ីនភ្លើងបន្ទាប់ស្វែងរកឈ្មោះក្រុមហ៊ុនរបស់យើងខ្ញុំ ឬចូលទៅកាន់គេហទំព័រ ក្រុមហ៊ុន www.dienmaymannguyen.com